ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំសោភ័ណ្ឌភាពតាមមាត់ស្ទឹងសែនដើម្បីរៀបចំជាកន្លែងកំសាន្ត ទេសចរណ៍ ហាត់ប្រាណ និងរៀបចំសំណង់មិនរៀបរយ គ្មានសណ្តាប់ធ្នាប់មួយចំនួនតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត ដែលបង្កឲ្យបះពាល់ដល់សណ្តាប់ ធ្នាប់ក្រុងព្រះវិហារ ក្នុងនោះអមដំណើរដោយ អភិបាលរង នាយករដ្ឋបាល មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធជាច្រើនរូបនារសៀលថ្ងៃអាទិត្យ ៧កើត ខែមាឃ ឆ្នាំរកា សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងសកម្មភាពចុះពិនិត្យនោះដែរ ឯកឧត្តមអភិបាលខេត្តបានចូលជួបជាមួយគ្រួសារមួយចំនួនតូចរស់នៅគ្មានរបៀបរៀបរយ ដោយបានពន្យល់ណែនាំដល់ពួកគាត់ពីផលលំបាក និងផលបះពាល់ធ្វើឡើងលើដីរដ្ឋនៅតាមបណ្តោយមាត់ស្ទឹងសែន ដែលកំពុងតែនឹងរៀបចំឲ្យមានសោភ័ណ្ឌល្អនិងស្រស់ស្អាតនេះឡើង។
ឯកឧត្តម មានប្រសាសន៍ សូមឲ្យប្រជាពលរដ្ឋអធ្យាស្រ័យ និងយោគយល់ និងសូមកុំជឿតាមការញ៉ុះ ញ៉ុងពីបុគ្គលអគតិ ឆ្លៀតឱកាសបំពានលើដីរដ្ឋ ដែលធ្វើឲ្យបះពាល់ដល់ផែនការអភិវឌ្ឍក្រុងព្រះវិហារ នៅពេលនេះក៏ដូចជាថ្ងៃអនាគត៕អែមមី
ប្រភពៈរដ្ឋបាលខេត្តព្រះវិហារ