logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តព្រះវិហារ រៀបចំពិធីប្រកាសចូលកាន់មុខ​តំណែងស្នងការ នៃស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ
6
08-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃសុក្រ ០៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០១៩ លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត  អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ ភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការ​ដ្នាន​នគរ​បាលខេត្តព្រះវិហារ និងមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការង​នរគបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នរគបាលជាតិ និងមន្រ្តីជុំវិញខេត្តជាច្រើនផងដែរ។

     ឯកឧត្តមនាយឧត្តមសេនីយ ខេង សុមេធ អគ្គស្នងការង​នរគបាលជាតិ បានមានប្រសាសន៍​ណែ​នាំ​ដល់​ស្នងការដែលទើបតែងតាំងថ្មីនេះ ត្រូវខិតខំបំពេញការងារ គោរពគោលការណ៍​ដឹកនាំ​របស់​ថ្នាក់​លើដាក់ចេញ ហើយអនុវត្តឲ្យទទួលបានជោគជ័យ។ ឯកឧត្តមបានបន្ថែមទៀតថា ស្នងការ​ខេត្ត​គឺជាសេនាធិការរបស់ គណៈបញ្ជាការឯកភាពខេត្ត ដូចច្នេះត្រូវគោរពតាម បទបញ្ជា ការណែនាំ របស់​​ប្រធានគណៈបញ្ជាការខេត្ត ត្រូវសហការ​ឲ្យបានជិតស្និតក្នុង​ការបំពេញការងារ​របស់ខ្លួនជាមួយ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងខេត្ត និងកម្លាំងការពារព្រំដែន សំដៅធានាបាន​ការអនុវត្តការងារ​របស់ខ្លួនប្រកបដោយឯកភាព សាមគ្គីភាព មិត្តភាព និងប្រសិទ្ធភាពខ្ពស់ លើសពីនេះ​ទៀតត្រូវក្តាប់​សភាពការណ៍នានា វាយតម្លៃ ដាក់ចេញផែនការ បង្ការ ទប់ស្កាត់ ហានិភ័យ និងបង្ក្រាប​បាតុភាព​បង្ក​ឡើង ដោយជនអគតិ រក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ការលើកម្ពស់យុត្តិធម៌សង្គម ទប់​ស្កាត់ឲ្យបានបញ្ហាគ្រឿងញៀនជាដើម ក្នុងសង្គមជាតិយើង។

     សូមរំលឹកដែរថា ឯកឧត្តមឧត្តមសេនីយ៍ទោ សួស សុខដារ៉ា អនុប្រធាននាយកដ្ឋានច្រកទី១​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការនគរ​បាលខេត្ត​ព្រះ​វិហារ ជំនួស ឯកឧត្តមឧត្តមសេនីយ៍ទោ យិន ចំណាន ដែលត្រូវផ្ទេរភារកិច្ច៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ