logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសតែងតាំងឡើងកាន់មុខតំណែង អភិបាលរងស្រុកបសេដ្ឋ
46
08-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៩ បានរៀបចំពិធីប្រកាសតែងតាំងលោកស្រី ស៊ុម ផល្លី ចូលកាន់​មុខ​តំណែងអភិបាលរងស្រុកបសេដ្ឋ ក្រោមអធិបតីភាពលោក​ ចាន់​ តារា​ អភិបាលរងខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ​របស់សាលាខេត្តកំពង់ស្ពឺ និងកងកម្លាំង​ប្រដាប់អាវុធទាំង៣ប្រភេទជាច្រើនផងដែរ។

      លោក ចាន់ តារា មានប្រសាសន៍លើកឡើងថា ការប្រកាសឡើងកាន់តំណែងនេះ គឺជាភារ​កិច្ចចាំ​បាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ដូចច្នេះ ត្រូវបន្តដឹកនាំ​ឲ្យ​បាន​ប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ លោកអភិបាលរងបន្ថែមទៀតថា សូមលោកស្រីអភិបាលរងស្រុក ដែល​ចូលកាន់មុខតំណែងថ្មីនេះ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ផ្តល់សេវា​សា​ធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងខិតខំបន្តអភិវឌ្ឍន៍​ស្រុក​ឲ្យកាន់​តែប្រសើរឡើង៕​ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ