logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំ រៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យជាតិ-អន្តរជាតិនាពេលខាងមុខ
0
08-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈកម្មាធិការខេត្ត រៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីត្រៀមរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងការងាររបៀបក្នុងពិធីធំៗក្នុងខេត្ត រួមមាន៖ ១-ពិធីបុណ្យមាឃបូជា ២-ជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកភូមិភាគនិរតី លើកទី២ ៣-ពិធីបិទការប្រកួតកីឡាបាល់ទាត់សិស្សមធ្យមសិក្សា ដណ្តើមពានរង្វាន់ណាហ្គាវើល ៤-ពិធីបិទការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ៕អែមមី

ប្រភពៈរដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ