logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះវិហារបានលើកឡើងថា គ្រូបង្រៀនទាំងអស់ត្រូវពង្រឹងលើគោលការណ៍ពីរចំណុច ដើម្បីសម្រេចបាននូវគោលនយោបាយអប់រំប្រកបដោយប្រសិទ្ធភាព គុណភាព និងការរីកចម្រើន
58
01-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ២០១៧~២០១៨ និងលើកទិសដៅ ឆ្នាំសិក្សា២០១៨~២០១៩ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ណែនាំដល់មន្រ្តីរាជការលោកគ្រូ អ្នកគ្រូរ កាលពីសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៨ ថាៈ ដើម្បីសម្រេចបាននូវគោលនយោបាយ អប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកនាថ្ងៃអនាគត យើងត្រូវយកចិត្តទុកដាក់ចំណុច២សំខាន់រួមមាន៖

១.​គុណភាព សមធម៌ បរិបន្ន និងការលើកកំពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាតាមរយះការខិតខំពង្រីកពង្រឹងសេវាអប់រំឲ្យទទួល បានទាំងបរិមាណ និងគុណភាពល្អ ការពង្រីកកម្មវិធីអាហារូបករណ៍ ការធ្វើបច្ចុប្បន្នភាពស្ថិតិកុមារ   និងការបង្កើនទំនាក់ទំនងជិតស្និតជាមួយ អាជ្ញាធរមូលដ្ឋាន មាតា បិតាអាណាព្យាបាល សិស្ស ជាដើម -ល-។

២.ត្រូវធានាភាពស័ក្កសិទ្ធនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ លើការពង្រីកសមត្ថភាព ចំណេះដឹងការបើកវគ្គបំប៉ន់ វិធីសាស្រ្តបង្រៀនថ្មីៗដល់លោកគ្រូ អ្នកគ្រូ ការកសាងផែនការអភិវឌ្ឍ ការផ្តល់ឱកាសទស្សនកិច្ច សិក្សាឫសិក្សាបន្តដល់មន្រ្តី បុគ្គលិក  សំដៅធានា   បានការអនុវត្តការងារអប់រំប្រកបដោយប្រសិទ្ធភាព គុណភាពនៃការអប់រំ។

    ឯកឧត្តមអភិបាលបានបន្ថែមទៀតថា ដើម្បីសម្រេចបាននូវគោលនយោបាយអប់រំប្រកបដោយប្រសិទ្ធភាព គុណភាព និងរីកចម្រើនគឺ ទាមទារឲ្យលោកគ្រូ អ្នកគ្រូបន្តខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត មិនចំពោះតែស្ថាប័នអប់រំប៉ុណ្ណោះទេ គឺត្រូវការការចូលរួមចំណែកពីគ្រប់ស្ថាប័ន មជ្ឈដ្ឋានទាំងអស់ ក្នុងនោះមាតាបិតាសិស្ស អាណាព្យាបាល ពិងជាមានសារៈសំខាន់ក្នុងការជម្រុញវិស័យអប់រំយើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

    សូមបញ្ជាក់ថា ខេត្តព្រះវិហារគិតត្រឹមឆ្នាំ២០១៨ នេះ សាលារៀនទូទាំងខេត្តសរុប ៤០១សាលាក្នុងនោះសាលាមតេយ្យសិក្សាចំនួន១០៩ បឋមសិក្សា២២៨ សាលា អនុវិទ្យាល័យ៥៦ និងវិទ្យាល័យ១៦សាលា ចែកជា២,០៣៨ថ្នាក់ និងមានសិស្សានុសិស្សសរុប ៥៥,៣៨៩នាក់ ស្រី២៧,៨៦៤នាក់៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ