ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងឯកឧត្តម ជា សុន សមាជិកព្រឹទ្ឋសភា និងលោកជំទាវ បានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៥ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសាច់សារលោហិត និងលោក ប្រធានមន្ទីរ អភិបាលស្រុក ព្រមទាំងប្រជាពលរដ្ឋ កាន់បិណ្ឌវេនទី៥ ក្នុងវត្តមេលោង ឃុំព្រៃស្នៀត ស្រុកពារាំង និងបាននិមន្តព្រះសង្ឃ បង្សុកូល ដាឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិកុសល ជូនវិញ្ញាណក្ខ័ន្ឋ លោកតា លោកយាយ ព្រមទាំងវិញ្ញាណក្ខ័ន្ឋបុព្វការីជន និងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោក។ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ សូម ឧទិ្ទសកុសលផលបុណ្យ ជូនដល់បងប្អូន និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់ ទទួលបានមគ្គផល ដូចៗគ្នា។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧)