logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រះវិហារបើកកិច្ចប្រជុំពិភាក្សាស្តីពីការវិនិយោគផ្សារក្រុងព្រះវិហារ
52
22-January-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នារសៀថ្ងៃអង្គារ ២រោច ខែបុស្សឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការងារវិនិយោគផ្សារកំពង់ប្រណាក ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត គណៈកម្មការគ្រប់គ្រងផ្សារកំពង់ប្រណាក អភិបាលក្រុងព្រះវិហារ តំណាងអ្នកវិនិយោគផ្សារ តំណាងអាជីករផ្សារជាច្រើនរូបផងដែរ។

      ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ជម្រុញឲ្យអ្នកវិនិយោគផ្សារកំពង់ប្រណាក ក្រុងព្រះវិហារត្រូវគោរពឲ្យបានតាមសៀវភៅបន្ទុកកិច្ចសន្យារបស់ខ្លួន។ បន្ថែមពីនេះឯកឧត្តម ស្នើសុំឲ្យគណៈកម្មការគ្រប់គ្រងផ្សារត្រូវផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារ ត្រូវរក្សាសណ្តាប់ធ្នាប់ល្អនៅតាមតូបជៀសវាងការយកចិញ្ចើមផ្លូវ ធ្វើជាទីតាំងសម្រាប់លក់ ដែលធ្វើឲ្យបះពាល់នូវសុវត្ថិភាព សោភ័ណ្ឌភាពផ្សារ ជាពិសេស ត្រូវចូលរួមអនាម័យ ការទុកដាក់សំរាមឲ្យបានល្អ និងមានរបៀបរៀបរយទាំងក្នុងតូបរបស់ខ្លួន និងក្រៅទីតាំងផ្សារ។

      លើសពីនេះទៅទៀត ឯកឧត្តម បានក្រើនរំលឹកដល់គណៈកម្មការគ្រប់គ្រងផ្សារកំពង់ប្រណាក ត្រូវធានានូវសុខសុវត្ថិភាពដល់អាជីវករ ទាំងការងារសន្តិសុខប្រចាំការគ្រប់ម៉ោង ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវឧបត្តិវហេតុកើតឡើងនានា រួមមានអគ្គីភ័យ និងចោរកម្មផ្សេងៗផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ