អភិបាលខេត្តព្រះវិហារបានអញ្ជើញបើកសិក្ខាសាលាស្តីពីច្បាប់សំណង់ និងបទដ្ឋានគតិយុត្ត
January 22, 2019 អ្នកទស្សនា :

        នាព្រឹកថ្ងៃអង្គារ​ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២​ ខែមករា ឆ្នាំ២០១៩ នៅមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិ​បាល​ខេត្តព្រះវិហារ បានអញ្ជើញបើកសិក្ខាសាលាស្តីពីច្បាប់សំណង់ និងបទដ្ឋានគតិយុត្ត ដើម្បីឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ និងមន្រ្តីជំនាញខិតខំសហការទប់ស្កាត់ចំពោះសំណង់អនាធិបតេយ្យខុសច្បាប់នានា ដែលធ្វើ អោយប៉ះពាល់ដល់សោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

      ក្នុងពិធីបើកអង្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ អភិបាលក្រុង ស្រុក លោកចៅ សង្កាត់តំណាងក្រុមហ៊ុនសំណង់និងកម្មករជាច្រើនរូបផងដែរ។

       នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវប្រសាសន៍ណែនាំសំខាន់ៗចំនួនបីគឺ៖
១.សុំឯកភាពលើប្លង់គោលអភិវឌ្ឍខេត្តដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់​និង​សុរិយោដីខេត្ត និងពេលបានការឯកភាពពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរួច​​មន្ទីរ ត្រូវសហការជាមួយអាជ្ញាធរក្រុង និងសង្កាត់ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បី ឲ្យបានជ្រាបនិងចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា។

២.សូមឲ្យអាជ្ញាធរ សហការជាមួយមន្រ្តីពាក់ព័ន្ធ ចូលរួមទប់ស្កាត់សំណង់អនាធិបតេយ្យទាំងឡាយ  ឫក្រុម ហ៊ុន​មិនគោរពច្បាប់ត្រឹមត្រូវ ត្រូវចុះល្បាតជាប្រចាំរាល់ការសាងសង់សំណង់នានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ 

៣.សូមឲ្យមន្ត្រីជំនាញត្រូវខិតខំពន្លឿននូវរាល់បែបបទនីតិវិធីឯកសារសុំអាជ្ញាប័ណ្ណផ្សេងៗ ដែលប្រជាពលរដ្ឋ ឫក្រុមហ៊ុន សហគ្រាសស្នើសុំមក ជៀសវាងការរក្សាទុកឯកសារយឺតយូរបះពាល់ដល់ប្រសិទ្ធភាពនៃការផ្តល់ សេវារដ្ឋបាលរបស់ខ្លួន។

       សូមបញ្ជាក់ផងដែរថា​ ក្នុងសិក្ខាសាលាក៏បានបញ្ជាក់ពីច្បាប់សំណង់អនុក្រឹត្យ៨៦ ចុះថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ១៩៩៧ ការគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ក្រុមជាងដែលមានចែងក្នុងប្រកាសលេខ៧៥ចុះថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ១៩៩៩ និងប្រកាសលេខ៣២ ចុះថ្ងៃទី២០ ខែមីនាឆ្នាំ២០០១ ស្តីពីការគ្រប់គ្រងការដ្ឋានសំណង់​ផងដែរ។​ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ