logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត
47
21-January-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ជាង១០០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩។

        ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា "ស.ស.យ.ក. មិនត្រឹមតែជំរុញឲ្យមានការចូលរួម​ជាសកម្មភាពជាក់ស្តែងក្នុងបុព្វហេតុសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យមានការចែករំលែក។ សម្រាប់គ្រួសារយើង ការចែករំលែកគឺជាគុណធម៌​ ការចែករំលែកជាមោទនភាព​ ហើយការចែករំលែកក៏ជាការអប់រំចិត្ត" និងបានលើកទឹកចិត្តឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង​ បន្តពង្រីកសកម្មភាពរបស់ខ្លួន​ ដើម្បីផ្តល់ជាវេទិកាកាន់តែសំបូរបែប​ជូនទៅដល់យុវជនយើង​ ដែលមានចំណង់ចំណូលចិត្ត​ និងទេពកោសល្យផ្សេងៗគ្នា​ ក្នុងក្តីសង្ឃឹមថា​ វេទិកាទាំងនោះ​នឹងជំរុញឲ្យពួកគេ​ អាចអភិវឌ្ឍចំណេះ​ និងជំនាញបានកាន់តែប្រសើរ​ និងជាពិសេស​ អាចធ្វើឲ្យសកម្មភាពចូលរួមទាំងនោះ​ កាន់តែមានអត្ថន័យ​ និងមានអត្ថប្រយោជន៍៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ