ពិធីជួបសំណេះសំណាល និងចែកអំណាយជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៩០គ្រួសារ នៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ កញ្ញា ២០១៧ បានបញ្ជាក់ដល់ប្រជាពលរដ្ឋថា នៅពេលឆាប់ៗខាងមុខនេះ បងប្អូនរស់នៅកោះមិត្ត នឹងទទួលបានអគ្គិសនី ប្រើប្រាស់ ពីព្រោះថា បច្ចុប្បន្ន មន្ត្រីជំនាញកំពុងអូសបណ្ដាញ ទៅកាន់តំបន់នោះហើយ ។ក្រោយពីបានបញ្ចប់ការចែកអំណោយជូនប្រជាពលរដ្ឋរួចមកឯកឧត្តម ក៏បានបន្តដំណើរចុះមើលទីតាំងសង់សាលាឃុំកោះទន្ទឹម និងសាលាឃុំ គគរ ហើយក៏អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ឥស្លាមនៅវិហារម៉ាស្ទិទដារូស្សាឡាម ភូមិកំពង់ក្របី ដែលសម្តេចបានប្រកាសកាលពីថ្ងៃទី ៤ ខែកញ្ញា ថាសម្តេចជួយកសាងអគារសិក្សា ០១ខ្នង ៦បន្ទប់ជូនដល់បងប្អូន ខ្មែរឥស្លាម នៅឃុំកំពង់ក្របី។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម( ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧)