ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីគង្គា ហៅវត្តប្រផាត់ ស្ថិតនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារចុះជួយខេត្តផងដែរ៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តត្បូងឃ្មុំ