ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ រួមមានមន្ទីរបរិស្ថាន មន្ទីររ៉ែ និងថាមពល អាជ្ញាធរស្រុក និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីកន្លែងចាក់សំរាមក្នុងបរិវេណខេត្ត កាលពីថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមហ៊ុនដឹកសំរាម សម្អាតក្រុងសៀមរាប និងណែនាំឲ្យក្រុមហ៊ុនយកចិត្តទុកដាក់លើអនាម័យបរិស្ថានជុំវិញទីកន្លែងនេះ ជាពិសេសប្រជាជនដែលរស់នៅក្បែរទីកន្លែងចាក់សំរាមនេះ និងឲ្យក្រុមហ៊ុនគោរពតាមលក្ខន្តិកៈ ដូចមានចែងក្នុងកិច្ចសន្យាជាមួយរដ្ឋបាលក្រុងសៀមរាប។អែមមី
ប្រភពៈរដ្ឋបាលខេត្តសៀមរាប