logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រៃវែង អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ សពលោកជំទាវ អុំ ស៊ីថា
7
14-January-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីរាជការ ចូលគោរពវិញ្ញាណក្ខន្ធ សពលោកជំទាវ អ៊ុ ស៊ីថា ត្រូវជាភរិយា ឯកឧត្តម អង្គ មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ដែលទទួលមរណភាពកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។ 
      ឯកឧត្តម អភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំជាទីបំផុតនេះ ជាមួយ ឯកឧត្តម  និងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោកជំទាវ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។អែមមី
ប្រភពៈរដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ