logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយនឹងសមាគមអ្នកវិនិយោគចិន-កម្ពុជា
5
11-January-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

   រសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង រដ្ឋបាលខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង សមាគមអ្នកវិនិយោគចិន-កម្ពុជា ។

        មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត បានសម្ដែងនូវការគាំទ្រ និងចាត់ទុកពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលតំណាងឲ្យកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងស្ថាប័នទាំងពីរ ក្នុងការជួយគាំទ្រ និងសហការ លើការបង្កើតឱកាសការងារដែលជាវិភាគទានដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្ត គាំទ្រ និងផ្ដល់នូវកិច្ចសហការជានិច្ចជាមួយក្រុមហ៊ុននូវរាល់គម្រោងវិនិយោគនានាក្នុងខេត្តកំពង់ស្ពឺ ដើម្បីបង្កើតការងារធ្វើ កាត់បន្ថយចំណាកស្រុក បង្កើនចំណូល និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

      គួរបញ្ជាក់ផងដែរថា គោលបំណងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង រដ្ឋបាលខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង សមាគមអ្នកវិនិយោគចិន-កម្ពុជា គឺផ្ដោតសំខាន់លើការវិនិយោគលើគ្រប់វិស័យដែលរួមមានអគារស្នាក់នៅ ផ្សារទំនើប កន្លែងកំសាន្ត និងតំបន់អេកូទេសចរណ៍ផងដែរ ។ អែមមី

ប្រភពៈ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ