logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តស្វាយរៀងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកកំពង់រោទិ៍
4
10-January-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល​ខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងដែលមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តតំណាងកងកម្លាំងទាំង៣ប្រភេទ លោកប្រធានមន្ទីរ-អង្គភាពនានា មន្រ្តីរាជការជាច្រើនរូបនេះ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្តបានថ្លែងថាចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតាក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក តឹក ពិសិដ្ឋ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍។

ឯកឧត្ដមអភិបាលរងខេត្តបានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជាៈ -ពង្រឹងការសាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់​ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។

-បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។

-គណៈអភិបាលស្រុកត្រូវរៀបចំធ្វើការបែងចែកតួនាទីភារកិច្ចនិងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុក ឲ្យបានច្បាស់លាស់។

-បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុកឲ្យបានល្អបន្ថែមទៀត។

-ជំរុញការចុះដោះស្រាយបញ្ហានានាដែលកើតមានឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ