រដ្ឋបាលខេត្តស្វាយរៀង បានប្រារព្ធខួបលើកទី១២ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៨ ក្រោមប្រធានបទ "រួមគ្នាសហការដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស" នាថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ ក្រោមអធិបតី លោកស្រី ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គខបជ) នៅបរិវេណវិទ្យាល័យរមាសហែក ស្ថិតនៅឃុំកំពង់ត្រាច ស្រុករមាសហែក ដែលមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក និងប្រជាពលរដ្ឋសរុបប្រមាណ ១.០០០នាក់៕គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង