នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះវិហារ រៀបចំ ពិធីប្រកាសចូលកាន់មុខដំណែង លោក មុត ភិសិទ្ធនា ជាអភិបាលរង នៃគណះភិបាលខេត្តព្រះវិហារ និងលោក យ៉ុង គឹមហឿង ជានាយករដ្ឋបាលខេត្ដព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត មន្ត្រីរាជការស៊ីវិល សរុប និងអ្នករាជការជុំវិញខេត្តព្រះវិហារ ប្រមាណ ៣០០នាក់ផងដែរ៕ គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ