logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តសៀមរាប អនុញ្ញាតឲ្យអ្នកជំនាញការស្ម័គ្រចិត្តជាន់ខ្ពស់ជប៉ុន ចូលជួបគោរពលា ក្រោយបញ្ចប់ការងាររបស់ខ្លួននៅខេត្តសៀមរាប
1
25-December-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាត ឲ្យលោក Akio Miyamoto ជាអ្នកជំនាញការស្ម័គ្រចិត្តជាន់ខ្ពស់ជប៉ុន (JICA) ចូលជួបគោរពលា ក្នុងពេលលោកបញ្ចប់ការងាររបស់ខ្លួននៅខេត្តសៀមរាប ក្នុងការកែលម្អស្ថាបនាការងារការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តផងដែរ ។

      សូមជម្រាបថា លោក Akio Miyamoto ជាអ្នកជំនាញការស្ម័គ្រចិត្តជាន់ខ្ពស់ជប៉ុន (JICA) បានចូលមកបម្រើការងារនៅការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់តាំងពីឆ្នាំ២០១៧ ដើមី្បជួយផ្តល់នូវបទពិសោធន៍ថែទាំ ក្នុងការងារគ្រប់គ្រងប្រព័ន្ធលូទឹកសំណល់ និង ប្រព័ន្ធចម្រោះទឹកកខ្វក។   ស្របគ្នានេះដែរ អ្នកជំនាញការរូបនេះ ក៏បានស្នើឲ្យអាជ្ញាធរខេត្តធ្វើការស្តារឡើងវិញនៃប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ដែលខូចខាតនាកន្លងមក ដើមី្បឲ្យប្រព័ន្ធមួយនេះត្រូវបានកែលម្អឲ្យបានឆាប់ ក្នុងការធានាការប្រើប្រាស់ចំពោះមុខ ដោយខេត្តសៀមរាបជាមណ្ឌលប្រមូលផ្តុំ ទៅដោយភ្ញៀវទេសចរណ៍។       

    ជាមួយគ្នានេះដែរ ឯកឧត្តម ទៀ សីហា បានសម្តែងនូវការសោកស្តាយ ដោយលោក Akio Miyamoto ជាអ្នកជំនាញការស្ម័គ្រចិត្តជាន់ខ្ពស់ជប៉ុន (JICA) បានបញ្ចប់ភារកិច្ចរបស់ខ្លួន ដោយឯកឧត្តម នៅមិនទាន់បានចូលរួមធ្វើការងារជាមួយ ព្រោះថាឯកឧត្តមទើបបានចូលមកទទួលតួនាទីជាអភិបាលខេត្តសៀមរាបនេះ ។

         ​ ឯកឧត្តមអភិបាល ខេត្ត ក៏បានថ្លែងការកោតសរសើរ ចំពោះការងាររបស់លោកដែលបានបណ្តុះបណ្តាល និងចែករំលែកនូវបទពិសោធន៍ដល់មន្ត្រីការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ខេត្តសៀមរាប លើការគ្រប់គ្រងប្រព័ន្ធលូទឹកសំណល់ ស្ថានីយ៍ចម្រោះទឹកកខ្វក់ ។ ឯកឧត្តមក៏បានលើកនូវចំណោទបញ្ហាមួយចំនួនផងដែរ អំពីបញ្ហាប្រព័ន្ធលូមេបង្ហូរទឹកកខ្វក់ក្នុងក្រុងសៀមរាប ដោយពីមួយថ្ងៃទៅមួយថ្ងៃកំណើននៃភ្ញៀវចូលមកខេត្តសៀមរាបមានការកើនឡើង ដោយខេត្តប្រវត្តិសាស្ត្រមួយនេះ បានកំពុងមានឈ្មោះល្បីល្បាញ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងវិនិយោគជាដើម ។

     ឯកឧត្តមបានបន្តទៀតថា ការបញ្ចប់ភារកិច្ចរបស់លោកនាពេលនេះ អាជ្ញាធរខេត្ត ក៏នូវតែបន្តរួមសហការជាមួយអ្នកដែលនឹងមកជំនួសលោក ដើមី្បធ្វើឲ្យការងារគ្រប់គ្រងប្រព័ន្ធលូទឹកសំណល់ ស្ថានីយ៍ចម្រោះទឹកកខ្វក់នៅខេត្តសៀមរាប ដំណើរការទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្រែក្លាយក្រុងប្រវត្តិសាស្ត្រសៀមរាប ទៅជាក្រុងប្រកបដោយបរិស្ថានល្អ គ្រប់ដណ្តប់ទៅដោយប្រព័ន្ធអេកូទេសចរបៃតង ។ អែមមី

ប្រភពៈរដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ