logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ប៊ុន ហុន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ២រូប
60
24-December-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃច័ន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតី ក្នុងការប្រកាសតែងតាំងអភិបាលរងខេត្តត្បូងឃ្មុំ២រូប ដោយតែងតាំងលោក ពាង ណារិទ្ធ ពីនាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ មកជាអភិបាលរងខេត្តត្បូងឃ្មុំ និងលោក កេង ប៊ុនណា ពីអភិបាលស្រុកត្បូងឃ្មុំ មកជាអភិបាលរងខេត្តត្បូងឃ្មុំ។

      ក្នុងនោះ មានការចូលរួមពី ប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំមន្ទី អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។ បន្ទាប់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឡើងមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ទាក់ទងនឹងការអភិវឌ្ឍន៍ខេត្តនាពេលកន្លងមក ដោយសង្ខេបរួចមក លោក ពាង ណារិទ្ធ និងលោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំថ្មី បានឡើងប្តេជ្ញាចិត្តយ៉ាងដូច្នេះថា ខិតខំអនុវត្តនូវតួនាទីភារកិច្ច ដោយយកចិត្តទុកដាក់ខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលប្រកបដោយតម្លាភាព សំដៅអោយកាន់តែមានភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹង និងពង្រីកឯកភាពផ្ទៃក្នុង កិច្ចសហការល្អប្រសើរក្នុងជួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីរួមគ្នាជាធ្លុងមួយ ធានាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ស្ថេរភាពនយោបាយ ភាពសុខដុមរមនា និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ជាពិសេសនោះ នឹងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដើម្បីរួមចំណែក ដល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ រួមជាមួយការបន្តធ្វើអោយ រីកចម្រើនលើគ្រប់វិស័យ ស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

        ជាមួយនឹងការប្រគល់ នូវអនុក្រឹត្យជូនអភិបាលរងខេត្តត្បូងឃ្មុំថ្មីទាំង២រូប រួចមកឯកឧត្តម ប៊ុន ហុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងការដឹកនាំកន្លងមកដែលខេត្តត្បូងឃ្មុំ សម្រេចបាននូវលទ្ធផលការងារ បានយ៉ាងល្អប្រសើរ ។ ឯកឧត្តម ប៊ុន ហុន ក៍បានធ្វើការផ្តាំផ្ញើរដល់ដល់អភិបាលរងខេត្តថ្មីទាំង២រូប ក៏ដូចជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពស្ថាប័ន និងមន្ត្រីរាជការក្នុងខេត្តទាំងអស់ បន្តរួបរួមគ្នា ដើម្បីធ្វើជាស្នូលសាមគ្គីភាព ខិតខំប្រឹងប្រែងតទៅទៀត ពុះពារជំនះអោយបាន នូវរាល់ការលំបាក រួមចំណែកយ៉ាងសកម្មនូវ ក្នុងការអនុវត្តន៍គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំនេះ អោយកាន់តែមានការអភិវឌ្ឍន៍ លើគ្រប់វិស័យជាបន្ត ដោយធ្វើយ៉ាងណា ធ្វើអោយកម្រិតជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរបន្ថែមទៀត៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ