logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំវេទិកាពិគ្រោះយោបល់នៅថ្នាក់ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល
51
24-December-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       នៅថ្ងៃចន្ទ ២ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត កោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់នៅថ្នាក់ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាល អភិបាលរងក្រុង ស្រុក លោកលោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

       លោកជំទាវអភិបាល បានមានប្រសាសន៍ថា ការរៀបចំវេទិកាពិគ្រោះយោបល់នៅថ្នាក់ខេត្តនាពេលនេះ គឺដើម្បីពិនិត្យលើលទ្ធភាពក្នុងការគាំទ្រ អាចបន្ថែមទាំងថវិកា សម្ភារៈ និងបច្ចេកទេសទៅដល់គម្រោងទាំងឡាយរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានស្នើឡើងក្នុងពេលនេះ។ ការអនុវត្តន៍នូវគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ អភិបាលកិច្ចល្អ ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ អោយទទួលបានជោគជ័យឆាប់រហ័សនោះ ពិតជាតម្រូវឲ្យមានការចូលរួមសហការយ៉ាងពេញទំហឹងពីគ្រប់ស្រទាប់ ពីស្ថាប័នជាតិ និងស្ថាប័នអន្តរជាតិផងដែរ។ កន្លងមកថវិកាដែលរដ្ឋវិភាជន៍ ពុំគ្រប់គ្រាន់ និងឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់មូលដ្ឋាននៅឡើយ សម្រាប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត និងការអនុវត្តនូវគម្រោងទាំងនោះបានតែតាមសំណូមពរឡើយ។ ខ្ញុំសង្ឃឹមនិងជឿជាក់ថា ឯឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងស្ថាប័ន មន្ទីរជំនាញនានា ភ្នាក់ងារអភិវឌ្ឍន៏ជាតិ និងអន្តរជាតិទាំងអស់ ពិតជាមានការឆ្លើយតប និងមានការជួយគាំទ្របន្ថែម លើគម្រោងរបស់ឃុំ សង្កាត់ ក្រុងស្រុក និងខេត្ត ជាក់ជាពុំខាន៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ