ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត កោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង កាលពីថ្ងៃសៅរ៍ ១៥ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញ ជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី០៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌល ស៊ុន នឹង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕រតនា
ប្រភព៖ រដ្ឋបាលខេត្តកោះកុង