នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់ក្រុមអតិថិជន រថយន្ត FORD ក្នុងឱកាសធ្វើដំណើរកំសាន្តមកកាន់ខេត្តកោះកុង ជូនប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ ក្នុងសង្កាត់ទាំង ៣ នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកជំទាវ បានថ្លែងអំណរគុណដល់អតិថិជនរថយន្ត FORD ដែលមានចិត្តសប្បុរស ចូលរួមផ្តល់អំណោយ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទ ទាំងនេះ គឺជាវប្បធម៍ចែករំលែក ជាទឹកចិត្តដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន៕រតនា
ប្រភព៖ រដ្ឋបាលខេត្តកោះកុង