logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង ជម្រុញឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ
29
06-December-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នាថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាឯកភាពខេត្តកំពង់ឆ្នាំងបានជម្រុញឱ្យអង្គភាពជុំវិញខេត្តនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អតាមតួនាទីនិងភាកិច្ចរបស់ខ្លួនដែលរាជរដ្ឋាភិបាល ក្រសួងសាម៉ីនិងរដ្ឋបាលខេត្តបានប្រគល់ឱ្យ។ ឯកឧត្តម​ បានជម្រុញបែបនេះនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាការគ្រប់គ្រងរដ្ឋបាលខេត្ត និង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិកគណ:កម្មការអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៨ក្នុងខេត្តផងដែរ។

     ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញបន្តថាៈ​ អង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុងស្រុកអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ មានផែនការ វិធានការណ៍ស្របតាមច្បាប់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់។ ជាពិសេសត្រូវធ្វើការអបរំនិងផ្សព្វផ្សាយអោយប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីច្បាប់ផ្សេងៗរបស់រដ្ឋ ដើម្បីធានាមិនឱ្យកើតមានបទល្មើសក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើយ៉ាងណាធានាសុវត្ថិភាពជូនកុមារដែលម្តាយបានចេញទៅធ្វើការឆ្ងាយ ហើយធ្វើយ៉ាងណាជួយឱ្យកុមារក្រីក្របានចូលរៀនបានគ្រប់ៗគ្នា បើក្នុងករណីដោះស្រាយមិនបាននៅមូលដ្ឋានត្រូវរាយការណ៍ជូនមកខេត្តឱ្យបានទាន់ពេលមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់គ្មានបាយហូប និងកុមារមិនបានចូលសាលាឡើយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ