នាព្រឹកថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអភិបាលរងខេត្ត និងសហការី បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនពលទាហាន ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគាលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង និងកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ អភិបាលខេត្ត ជូនពរសូមអោយបងប្អូនពលទាហាន ទាំងអស់ ឆាប់បានជាសះស្បើយ ពីជម្ងឺនានា ដើម្បីវិលទៅបម្រើការងារ ជាធម្មតា៕ អែមមី
ប្រភពៈ រដ្ឋបាលខេត្តកោះកុង