នៅថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញ ចុះត្រួតពិនិត្យការដ្ឋានសំណង់សួនច្បារដើម្បីរៀបចំឱ្យមានសោភ័ណភាព ក្នុងក្រុងខេមរភូមិមន្ទ ចាប់ពីស្តូប រហូតដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ លោកជំទាវ សូមឱ្យអ្នកពាក់ព័ន្ធ និងអ្នកទទួលការ ជម្រុញអនុវត្តការងារឱ្យសមស្រប ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលបានគុណភាពល្អ ទៅតាមកិច្ចសន្យា ដែលបានចុះកិច្ចសន្យាកន្លងមក៕សិដ្ឋ
ប្រភព៖ រដ្ឋបាលខេត្តកោះកុង