ឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកកោះកុង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ក្នុងស្រុកកោះកុង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ឯកឧត្តមប្រធាន អ៊ុន ឆាលី បានមានប្រសាសន៍ ពន្យល់អំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សា និងគណៈអភិបាលខេត្តជូនអង្គពិធីទាំងមូលបានយល់ដឹង។ ឯកឧត្តមក៏បាន សង្ខេបរបាយកាណ៍ស្តីពីទិដ្ឋភាពរួមនៃស្ថានភាពអភិវឌ្ឍន៍ ភាពជោគជ័យ បញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តរយៈពេល០៩ខែ ឆ្នាំ២០១៨ និងបានការបង្ហាញអំពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតសំខាន់លើយន្តការ និងដំណើការនៃអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ និងបានពិគ្រោះយោបល់ពាក់ព័ន្ធនឹងការផ្តល់សេវាទាំងនេះ។
សូមបញ្ជាក់ថាវេទិកានេះ ក៏បានផ្តល់ឱ្យក្រុមប្រឹក្សាខេត្ត នូវនីតិវិធី និងជាឧបករណ៍សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តកោះកុង