logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង បើកវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយ តួនាទី ភារកិច្ច របស់ក្រុមប្រឹក្សា និង​គណៈអភិបាលខេត្ត
17
29-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានធ្វើរបាយការណ៍ សង្ខេបស្តីពីទិដ្ឋភាព​រួម​​នៃស្ថានភាពអភិវឌ្ឍន៍ ភាពជោគជ័យ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តរយៈពេល០៩ខែ ឆ្នាំ២០១៨។ បន្ថែមលើសពីនេះក៏បានបង្ហាញសង្ខេបអំពីការផ្តល់​សេវារដ្ឋបាលនៅរដ្ឋបាល​ថ្នាក់​ក្រោមជាតិ ដោយផ្តោតសំខាន់លើយន្តការ និងដំណើការនៃអង្គភាព និងការិយាល័យច្រកចេញ​ចូលតែមួយ និងបានពិគ្រោះយោបល់ពាក់ព័ន្ធនឹងការផ្តល់សេវាទាំងនេះ ព្រមទាំងបានស្តាប់ការ បង្ហាញ​​សង្ខេបខ្លឹមសារាចរណែនាំលេខ ០៥ សណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធាន​ការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និង​ប្រកាសលេខ ០៨៧ ដ.ន.ស ប្រក/នក ចុះថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។

     វេទិកានេះត្រូវបានរៀបចំឡើងកាលពីថ្ងៃពុធ ៦ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ ដោយមានការចូលរួម ដោយ ឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈ​អភិបាល​ខេត្តកោះកុង ក្នុងពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកស្រែអំបិល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ក្នុងស្រុកស្រែអំបិល៕រតនា

ប្រភព៖រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ