logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
3
29-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នាព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​សាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹ​ក្សាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការ និងមន្ត្រីចំណុះសាលាខេត្តជាច្រើនរូប។   

     ជាលទ្ធផល លោកជំទាវដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យឯកឧត្តម លោកជំទាវសមាជិក សមាជិកាខេត្តពិភាក្សា និងអនុម័តនូវរបៀបវារៈដូចខាងក្រោម៖ ១.សេចក្ដីព្រាងរបៀបវារៈលើកទី៥៤ អាណត្តិទី២ ២.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៣ ៣.លទ្ធផលសកម្មភាពការងារគ្រប់វិស័យខែវិច្ឆិកា ឆ្នាំ២០១៨ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្ត ៤.សេចក្ដីព្រាងកម្មវិធីវិនិយោ គបីឆ្នាំរំកិល (២០១៩-២០២១) ខេត្ត និងសេចក្ដីណែនាំ ស្ដីពីដំណើការរៀបចំ កម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២០-២០២២) ខេត្តកំពង់ឆ្នាំង។

     ជាមួយគ្នានោះដែរ លោកជំទាវប្រធានអង្គប្រជុំ ក៏បានស្នើឱ្យមន្ទីរអង្គភាពជំនាញឆ្លើយបំភ្លឺសំណួរ និងសំណូមពរដែលក្រុមប្រឹក្សាបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣ និង៥៤។ អែមមី

ប្រភពៈរដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ