logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបាត់ដំបង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារត្រួតពិនិត្យគ្រឿង ញៀនរយៈ​ពេល៩ខែ ឆ្នាំ២០១៨ និងលើកទិសដៅបន្ត
2
28-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នាព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផល​ការងារ ត្រួតពិនិត្យគ្រឿងញៀន នព្វមាស ឆ្នាំ២០១៨ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព​ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការត្រួត​ពិនិត្យគ្រឿង​ញៀនខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា​ធិការនៃអគ្គលេខាធិការ​ដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធាន​សាលាដំបូងខេត្ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ក្រុងស្រុក ស្នងការនគរបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អភិបាលក្រុង ស្រុក និងប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ​ចូលរួមជាច្រើនរូបផងដែរ។  ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ក្នុងអង្គកិច្ចប្រជុំថា ក្នុងនាមអាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនសូម​ថ្លែងអំណរ​គុណដល់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ ធ្វើការងារនេះបា​នយ៉ាងល្អនាពេល​កន្លងមក។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ដើម្បីកាត់បន្ថយជនប្រើប្រាស់​គ្រឿងញៀន យើងត្រូវ សិក្សាភូមិសាស្រ្ត ទីតាំងប្រើប្រាស់គ្រឿងញៀន ឲ្យបានច្បាស់លាស់ជាមុន​សិន ដើម្បីមានវិធានការទប់ស្កាត់ បានទាន់ពេលវេលា។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្តថា យន្តការដ៏មានប្រសិទ្ធភាពបំផុតក្នុងការងារ ទប់ស្កាត់គ្រឿងញៀន គឺត្រូវបង្កើតគណ:កម្មាធិការតាម​គោល​ដៅនៅមូលដ្ឋានគ្រប់ទីកន្លែង ដោយមាន អធិការរងស្រុកម្នាក់ ជាអ្នកទទួលខុសត្រូវការងារ​ជំនាញ​គ្រឿងញៀននេះ ហើយអាជ្ញាធរភូមិ ឃុំ ត្រូវធ្វើ បច្ចុប្បន្នភាព ជនប្រើប្រាស់គ្រឿងញៀន និងកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្តទៀតថា យើងជាអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធត្រូវ ធ្វើការផ្សព្វផ្សាយជាប្រចាំ នៅតាមគោល​ដៅ​ដូចជា​នៅតាមសណ្ឋាគារ ក្លឹបកំសាន្ត ឬកន្លែងផ្សេងទៀត ពិសេសជាមួយប្រជាពលរដ្ឋ ដោយឲ្យពួកគាត់ចូលរួមកិច្ចសហការ ទើបការងារទប់ស្កាត់ការងារប្រើប្រាស់ គ្រឿងញៀននេះ ទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ ។ ម៉្យាងវិញទៀតយើងក៏ត្រូវមានទីកន្លែងអប់រំ បន្សាប​គ្រឿងញៀននៅតាមបណ្តាខេត្តរបស់ខ្លួន សម្រាប់ទទួលព្យាបាលជនដែល​ញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងមានការឯកភាពពីអាណាព្យាបាលផងដែរ។

      ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង បានគាំទ្រទាំងស្រុង និងចូលរួមសហការគ្រប់ ពេលវេលាចំពោះការងារទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងខេត្ត ជាមួយសមត្ថកិច្ចជំនាញបន្តទៀត។ ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា តាមរយ:វេទិការសាធារណ:កន្លងមក គឺអាជ្ញាធរខេត្តបានធ្វើរួចមកហើយ និងបានជម្រាបជូនប្រជាពលរដ្ឋពីបញ្ហាផ្សេងៗ​នៅ​តាម​មូលដ្ឋាន ពិសេសបញ្ហាគ្រឿងញៀនតែម្តង។ ឯកឧត្តមបានបន្តថា មានតែការចូលរួមពី​យើង​ទាំងអស់គ្នាទេ ទើបការងារនេះទទួលបានជោគជ័យ ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងកាត់បន្ថយឲ្យនៅសល់តិចបំផុតផងដែរ៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ