logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្វាយរៀង ជំរុញអោយមន្រ្តីចូលកាន់មុខតំណែងថ្មីសហការបំពេញការងារអោយល្អប្រសើរ
3
28-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលក្រុង និងនាយក​រដ្ឋបាលសាលាក្រុងស្វាយរៀងនាព្រឹកថ្ងៃពុធ ០៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះនាសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈ​អភិបាល​ខេត្តស្វាយរៀង បានមានប្រសាសន៍ទៅកាន់ មន្រ្តីដែលចូល​កាន់មុខ​តំណែងថ្មីនៅ​សាលា​ក្រុងស្វាយរៀងថា ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយ​ត្រូវចៀសឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ លើសពីនេះត្រូវបង្កើនការសហការក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ​សណ្ដាប់​ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើស​គ្រឿង​ញៀន ចោរកម្ម និងល្បែងស៊ីសង។ ឯកឧត្ដមបន្តថា គណៈអភិបាលក្រុង ត្រូវរៀបចំធ្វើការបែង​ចែក​តួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលក្រុងឲ្យបានច្បាស់លាស់ និងត្រូវបន្ត​ពង្រឹង​ការ​គ្រប់គ្រងការិយាល័យច្រកចេញចូលតែមួយ ឲ្យបានល្អ ហើយត្រូវយក​ចិត្តទុកដាក់គ្រប់​គ្រង និងណែនាំស្មៀនសង្កាត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ឲ្យអនុវត្តបានត្រឹម​ត្រូវ​តាមតួនាទី ភារកិច្ចរបស់ខ្លួន។ ឯកឧត្ដមបន្ថែមថា គណៈអភិបាលក្រុងត្រូវពង្រឹងការគ្រប់គ្រង និង​អភិវឌ្ឍន៍​សមត្ថភាពមន្ត្រីរាជការ ហើយត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងក្រុង ជាពិសេសនៅខាងក្នុង និងជុំវិញផ្សារវាយយន្ត នៅតាមដងផ្លូវ និងសួន​ច្បារសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាព ជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេស​ត្រូវបន្តជំរុញរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត និងខិតខំរួម​សហការគ្នាអភិវឌ្ឍន៍ក្រុងឲ្យកាន់តែមានការរីកចម្ររើនថែមទៀត ព្រមទាំងត្រូវចុះដោះស្រាយបញ្ហា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន។

     សូមបញ្ជាក់ថា មន្រ្តីបីរូបត្រួវបានប្រកាសចូលកាន់តំណែងរួមមាន លោក ណុប ចំរើន ត្រូវបានតែងតាំងជាអភិបាលក្រុង លោក ជួន ចាន់ឫទ្ធី ជាអភិបាលរងក្រុង និងលោក ភឹម ថា ជានាយរដ្ឋបាលសាលាក្រុង៕គឹមអាន

ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ