logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី២ ទូទាំងក្រុង ស្រុក
7
28-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នៅថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯក​ឧត្ដម អ៊ុយ ខេមរា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតា​កែវ បានអញ្ជើញចូលរួមពិធីបូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹ​ក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី២ នៅតាមក្រុង ស្រុក ទូទាំងខេត្ត។ ដោយមានការចូលរួមពី សមាជិក្រុមប្រឹក្សាខេត្ត តំណាងប្រជាពលរដ្ឋ សិស្សានុសិស្ស គរុសិស្ស ប្រមាណជាង ២០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។

     ក្នុងឱកាសនោះដែរប្រឹក្សាខេត្ត បានផ្ដល់ឱកាសឲ្យបងប្អូនដែលបានចូលរួមក្នុងវេទិកា លើកជាសំនួរ បញ្ហាប្រឈមផ្សេងៗ សាកសួរមកកាន់អាជ្ញាធរ ដើម្បីបានឆ្លើយបំភ្លឺជូនបងប្អូន និងស្វែងរកវិធីដោះស្រាយផ្សេងៗ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ