logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធ "ទិវាអនាម័យបរិស្ថានជាតិ២៣ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមប្រធានបទ" រួមគ្នា​ដើម្បី​បរិស្ថានស្អាត
5
28-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នាព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ រដ្ឋបាលខេត្តបាត់ដំបង​ដោយមាន​កិច្ចសហការរៀបចំដោយមន្ទីរបរិស្ថានខេត្តបានប្រារព្ធ" ទិវាអនាម័យបរិស្ថានជាតិ២៣ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោមប្រធានបទ" រួមគ្នាដើម្បីបរិស្ថានស្អាត នៅសួននាគសន្តិភាព ស្ថិតក្នុងភូមិកម្មករ​សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាល​រងនៃគណ:អភិបាលខេត្តបាត់ដំបង និង មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អាជ្ញាធរ​ដែនដី សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។

     អាជា្ញធរខេត្តរៀបចំពិធីនេះឡើងក្នុងគោលបំណង​បណ្តុះគំនិតប្រជាពលរដ្ឋឲ្យ​ចេះស្រលាញ់​បរិស្ថាន ធ្វើឲ្យបរិស្ថានស្អាត គ្មានសំរាមពាសវាសវាលពាសកាល បណ្តុះគំនិតស្មារតី ឲ្យមហាជនទូ​ទៅ​មានការយល់ដឹង និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ ផាសុខភាព ជាកន្លែងដែលចង់រស់នៅទាំងអង្គភាពរដ្ឋ វិស័យឯកជនទូទៅ ដែលជាការ​រួម​ចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ពិសេសស្របពេល ដែលរដ្ឋបាលខេត្តបាត់ដំបង​បាននឹង​កំពុងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន រួមទាំងការកែ​លម្អសោ​ភ័ណភាពនៅទីរួមខេត្តនិងគ្រប់ទីកន្លែង៕គឹមអាន

ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ