logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនចុះជួយច្រូតស្រូវប្រជាពលរដ្ឋនៅ ស្រុកកំពង់ស្វាយ
4
26-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ក្នុងរដូវប្រមូលផលប្រភេទស្រូវស្រាលនេះ កាលពីព្រឹកថ្ងៃទីអាទិត្យ ៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងយុវជន ចុះជួយច្រូតស្រូវ​ប្រជា​កសិករ​​ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងពិសារបាយសាមគ្គីជាមួយ​ប្រជាពល​រដ្ឋនៅនឹងវាលស្រែ យ៉ាងឆ្ងាញ់ពិសារ ប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាល​ថែមទៀត​ផង។

     ឯកឧត្តម សុខ លូ ថ្លែងថា រដូវនេះជារដូវប្រមូលផល ច្រូតកាត់ស្រូវ ដែលក្រុមគ្រួសារនីមួយៗ កំពុងតែមានភាពមមាញឹក ដោយឡែកគ្រួសារខ្លះទៀត ដោយសារតែសមាជិកគ្រួសារតិច បានបង្ខំ​ចិត្តជួលកម្លាំងពលកម្មពីខាងក្រៅ មកជួយបន្ថែមទៀត។ ដោយមើលឃើញក្តីលំបាកនេះ ឯកឧត្តម បានដឹកនាំក្រុម​ការងារ​ចូលរួមជួយច្រូតស្រូវ ក្នុងគោលបំណងដើម្បីកាត់បន្ថយការចំណាយថវិកា របស់ប្រជាកសិករ ក្នុងការជួលកម្លាំងពលកម្មមកប្រមូលផលស្រូវ។ ជាមួយគ្នានោះដែរ ឯកឧត្តម​អភិបាល​ខេត្ត បានសំដែងនូវក្តីសប្បាយរីករាយដែលខេត្តកំពង់ធំ អាចផលិតបានស្រូវ​សរីរាង្គដែល​មាន​ក្រុមហ៊ុនធំៗ ចុះកុងត្រាក្នុងការទទួលទិញស្រូវសម្រាប់នាំចេញលក់បន្តនៅក្រៅប្រទេស ដែល​មាន​តម្លៃសមរម្យ អាចទទួលយកបាន។ លើសពីនេះទៀត ឯកឧត្តម បានសំណូមពរ​ដល់​ប្រជាក​សិករ​ទាំងអស់ ត្រូវផលិតស្រូវស្របទៅតាមតម្រូវការរបស់ទីផ្សារ និងមានគុណភាពល្អ ដើម្បីឲ្យ​ក្រុមហ៊ុនបញ្ជាទិញឲ្យកាន់តែច្រើននៅឆ្នាំក្រោយៗទៀត។ ដូច្នេះ សូមឲ្យបងប្អូន​ប្រជាពលរដ្ឋត្រូវ​ខិតខំ​បង្កបង្កើនផលបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារឲ្យមាន​ការរីកចម្រើនកាន់តែ​ល្អ​ប្រសើរឡើងថែមទៀត ជាពិសេស ចូលរួមថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួនឲ្យសោះ។

     សូមបញ្ជាក់ថា ស្ថិតនៅក្នុងរដូវការកំពុងប្រមូលផលប្រភេទស្រូវស្រាល ស្រូវផ្ការំដួលនេះ ប្រជាកសិករមួយចំនួន បានកំពុងមមាញឹកធ្វើស្រែប្រាំងជាច្រើនហិចតាបន្ថែមទៀតផងដែរ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ