logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង រដ្ឋបាលខេត្តសៀមរាបនិងអគ្គលេខាធិការ នៃ មជ្ឈមណ្ឌលចិន អាស៊ានប្រចាំខេត្តសៀមរាប
4
20-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     កាលពីរសៀលម្សិលមិញថ្ងៃច័ន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញា តឲ្យប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Chen Dehai អគ្គលេខាធិការ នៃ មជ្ឈមណ្ឌលចិន អាស៊ាន និងឯកឧត្តម Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀម រាប នៃស្ថានទូត ចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារមួយចំនួន នៅសាលាខេត្តសៀមរាប។

     ឯកឧត្តម Chen Dehai អគ្គលេខាធិការ នៃ មជ្ឈមណ្ឌលចិន អាស៊ាន ក៏បានលើកឡើងពីគោលបំ​ណងរបស់ខ្លួន ដោយផ្តោតសំខាន់លោកកិច្ចទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចិន កម្ពុជា សំខាន់រវាងខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន និង ខេត្តសៀមរាប។ ក្នុងនោះដែរឯកឧត្តមក៏បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាខេត្តមានសម្បត្តិបេតិកភណ្ឌពិភពលោក និង ជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ និង ប្រជាជនកម្ពុជា ព្រមទាំងការងារវិស័យកសិកម្មផងដែរ។

     ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងផងដែរលើវិស័យពាណិជ្ជកម្មរបស់ខេត្តសៀមរាប និងមានមោទនភាពផងដែរ នៃចំណងមិត្តភាពកម្ពុជា ចិន ដែលជាដៃគូដ៏រឹងមាំ លើការអនុវត្តគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាតមួយ។ ម៉្យាងទៀងរវាងកម្ពុជា ចិន មានប្រវត្តិសាស្ត្រជាយូរលង់មកហើយ នាសម័យអង្គរ តាមរយៈការទូត ជី តាខ្វាន់។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវ បទពិសោ​ធន៍ល្អៗ ដែលជាមូលដ្ឋានគ្រឹះ ដើមី្បផ្សាភ្ជាប់នូវចំណង ទំនាក់ទំង កិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត ក្រុងនិងក្រុង និង រមណីយដ្ឋាន និង រមណីយដ្ឋាន ក្នុងគោលដៅផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នា តាមរយៈការផ្តាស់ប្តូរដំណើរទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក។

     ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរ ទើបប្រារព្វខួប៦០ឆ្នាំ នៃកិច្ចទំនាក់ទំនងការ​ទូតរវាងប្រទេសទាំងពីរ និង បានលើកឡើងពីប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តវៃឆ្លាតទី៣ នៅកម្ពុជា។

     ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីលទ្ធផល នៃកិច្ចសហប្រតិ​បត្តិការជាមួយបណ្តាខេត្ត ក្រុងសម្ព័ន្ធមេត្រីភាពនៃសាធារណរដ្ឋប្រជាមានិតចិន និង ខេត្តសៀម​រាប លើវិស័យកសិកម្ម វិស័យអប់រំ ក្នុងការផ្តល់អាហារូបករណ៍ និង វិស័យសុខាភិបាល ដោយបានបញ្ជូនគ្រូពេទ្យស្ម័ត្រចិត្តមកព្យាបាលជម្ងឺ ជូនប្រជាជនដោយឥតគិតថ្លៃ សំខាន់ការព្យាបាលជម្ងឺភ្នែកឡើងបាយ ព្រមទាំងបានផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច សិក្សាពីគ្នាទៅវិញទៅមកផងដែរ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើង អំពីកំណើននៃភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ពិសេសចំនួនភ្ញៀវទេសចរណ៍ចិន ស្ថិតនៅលំដាប់លេខ១។

      ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តមួយដែលបាន​ចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ច្រើនជាងគេនៅព្រះ​រាជាណាចក្រកម្ពុជា។ ទោះបីខេត្តមានសម្ព័ន្ធមេត្រីភាពច្រើនយ៉ាងណាក៏ដោយ តែតម្រូវការចាំបាច់របស់ខេត្តនូវតែស្វែងរកនូវដៃគូ ចូលមកវិនិយោគក្នុងខេត្តជាបន្តលើវិស័យ កសិកម្ម និង ទេសចរណ៍ ដើមី្បបំពេញនូវតម្រូវការរបស់ភ្ញៀវ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបា​លចិន និង ប្រជាជនចិន ដែលតែងតែគាំទ្រលើកិច្ចអភិឌ្ឍន៍នៅកម្ពុជា សំខាន់ការជួសជុលប្រាង្គប្រា​សាទចៅសាយទេវតា ,ប្រាសាទតាកែវ រួមទាំងស្ថាបនាផ្លូវថ្នល់ក្នុង ខេត្ត។ ម៉្យាងទៀតរាល់ចំណុចសំខាន់ៗដែលគណៈប្រតិភូផ្តល់ជូន ដែលជាប្រទីបឆ្លុះបញ្ចាំង ធ្វើឲ្យចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំតទៅអនាគត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ