ព្រឹកថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនកីឡាករទូក បានជួបជុំគ្នាប្រារព្ធពិធីបួងសួង បូជាទេវតា សុំសេចក្ដីសុខដល់កីឡាករ កីឡាការិនី ទូកង ទូកចែវ និងបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមប្រពៃណីទំនៀមទម្លាប់សាសនាពីបុរាណ។ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកីឡាករ កីឡាការិនី ប្រយ័ត្នប្រយែងសុខភាព ចេះថែរក្សាអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ៕គឹមអាន