logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្ត កោះកុង រៀបចំសិក្ខាសាលាស្តីបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម
24
19-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ថ្ងៃចន្ទ ១២ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី ឈុន វុធ អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ លោកជំទាវ គឹម ស៊ីផាត់ អគ្គនាយក នៃអគ្គនាយកដ្ឋាន សមភាពយេនឌរ័ នៃក្រសួងកិច្ចការនារី ក្នុងសិក្ខាសាលា ស្ដីពីការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម។ លោកស្រីអភិបាលរង បានគូសបញ្ជាក់ថា សិក្ខាសាលានេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ ជំរុញឲ្យមានការ​ខំប្រឹងប្រែង និងរួមបញ្ចូលនូវបញ្ហានានាពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ ក្នុងការលើកកម្ពស់ស្ថានភាពរបស់បុគ្គល នឹងទទួលផលពីសកម្មភាពនានារបស់សង្គម ដោយមិនរើសអើង ក្នុងការផ្ដល់សិទ្ធដល់ក្រុមផ្សេងៗ ជាពិសេសអ្នកក្រីក្រ ក្រុមជនងាយរងគ្រោះ ទទួលបាននូវឱកាសសមស្រប ព្រមទាំងធានាថាមតិយោបល់ និងការយល់ឃើញ ដើម្បីពិចារណាសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ