logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តស្វាយរៀងអញ្ជើញបើកវិញ្ញាសាប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅវិទ្យាល័យស្វាយរៀង
2
19-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាប្រធានមណ្ឌលប្រឡង កាលពីថ្ងៃអាទិត្យ ១​១កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ បានអញ្ជើញបើកវិញ្ញាសាប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

     ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ លោកនាយរដ្ឋបាលសា​លាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកប្រធានពន្ធនាគារខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត ។

     មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលរង បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិត​ខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើ​លគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនោះឡើយ។

សូមបញ្ជាក់ផងដែរថា វិញ្ញាសារក្នុងការប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារនេះមានចំនួន ០២គឺចំណេះដឹងទូទៅ ចំណេះដឹងលើវិស័យពន្ធនាគារ និងគណិតវិទ្យា រយៈពេល១ម៉ោង៣០នាទី តែងសេចក្ដី ឬការសរសេរលិខិតរដ្ឋបាល រយៈពេល១ម៉ោង៣០នាទី និងមានបេក្ខជនដាក់ពាក្យប្រឡង ១១១នាក់ មកប្រឡង ចំនួន ១០៧នាក់ ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ