logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តកោះកុង រៀបចំពិធីផ្សព្វផ្សាយលទ្ធផល ផលិតផលក្នុងស្រុកសរុប(GDP) ឆ្នាំ២០១៧
5
16-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នៅថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អន ភារៈ អភិបាលរងខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងផែនការ និងឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ក្នុងពិធីផ្សព្វ​ផ្សាយលទ្ធផល ផលិតផលក្នុងស្រុកសរុប(GDP) ឆ្នាំ២០១៧។

      លោកអភិបាលរង បានលើកឡើងជូនអង្គពិធីទាំងមូលបានជ្រាប អំពីស្ថានភាពភូមិសាស្ត្រ និង​ប្រជាសាស្ត្រក្នុងខេត្តកោះកុង កន្លងមករដ្ឋបាលខេត្ត មានទិន្នន័យមួយចំនួនដូចជា ឯកសារ​ព័ត៌មាន​ស្ថានភាពស្តីពីសេដ្ឋកិច្ច សង្គមកិច្ចខេត្ត តារាងព័ត៌មានពិន្ទុវិស័យរបស់ខេត្ត ដែលផលិតដោយ​មន្ទីរ​ផែនការខេត្ត និងបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ និងព័ត៌មានផ្សេងៗទៀតរបស់មន្ទីរ អង្គភាព​ជំនាញសម្រាប់ប្រើប្រាស់ ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ការរៀបចំកម្មវិធីវិនិយោគ​បីឆ្នាំរំកិល និងសម្រាប់ធ្វើសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីអភិវឌ្ឍខេត្តឲ្យកាន់មាន​ប្រសិទ្ធភាព។ លោកអភិបាលរង បានបន្តទៀតថា ទិន្នន័យដែលប្រមូលបានពីបណ្តាមន្ទីរ អង្គភាព និងវិស័យឯកជនមួយចំនួន ផ្ដល់តាមរយៈមន្ទីរផែនការខេត្ត ជូននាយកដ្ឋានគណនេយ្យជាតិ វិទ្យា​ស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដើម្បីធ្វើការគណនា និងវិភាគចេញជាលទ្ធផល​សម្រាប់​ថ្ងៃ​នេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការបំពេញបន្ថែមនូវព័ត៌មានជាក់លាក់​ក្នុងការ​អភិវឌ្ឍ​ខេត្ត​។ លើសពីនេះទៅទៀត លទ្ធផលនៃការគណនានេះ ពិតជាបានធ្វើឲ្យខេត្ត ដឹងអំពីចំណូល ចំណាយ​របស់ខេត្ត ចំណូល ចំណាយសម្រាប់មនុស្សម្នាក់ៗក្នុងខេត្ត ការវាស់វែងអតិផរណាក្នុងខេត្ត និងជា​ព័ត៌មានដែលមិនអាចខ្វះបានសម្រាប់ខេត្តដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគគិន និងការរៀប​ចំគោលនយោបាយផ្សេងៗទៅថ្ងៃអនាគត។ សម្រាប់ខេត្តកោះកុង ទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព​ក្រោម​ឱវាទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់ធ្វើ​ការអភិវឌ្ឍ​ខេត្ត ឲ្យទទួលបាននូវភាពរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្ដែងផ្អែកតាមទិន្នន័យមូលដ្ឋាន​ប្រចាំឆ្នាំបាន​បង្ហាញ​​ថា អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុ​ងខេត្ត មានការថយចុះជាលំដាប់គឺពី១៤,១២%នៅ​ឆ្នាំ​​២០១៥ ចុះមក១៣,១៨% នៅឆ្នាំ២០១៧ និងរំពឹងថា អត្រានេះនឹងចុះជាបន្តបន្ទាប់ នៅឆ្នាំ​ក្រោយ​ៗ​​ទៀត។ លោកអភិបាលរង សូមអោយប្រធាន មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់ទិន្នន័យ ជារៀងរាលចុងឆ្នាំ មកមន្ទីរផែនការ សម្រាប់ផលិតចេញជា លទ្ធផល GDP នៅឆ្នាំ២០១៨ និង ឆ្នាំបន្តបន្ទាប់ទៀត៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ