ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្ត អញ្ជើញទទួលជួបស្វាគមន៍និងសំណេះសំណាលជាមួយ លោក បៀល ឡងហឺស៍ (Bil Longhurst) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា នៅសាលាខេត្តត្បូងឃ្មុំ
August 23, 2017 អ្នកទស្សនា :

 ក្នុងឱកាសនោះ ក្រោមការទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលកក់ក្តៅ ពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម បានបង្ហាញពីភូមិសាស្ត្រ តំបន់រដ្ឋបាលប្រមូលផ្តុំ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត និងវិស័យដែលមានសក្តានុពលក្នុងខេត្ត ពិសេសវិស័យ កសិឧស្សាហកម្ម ដំនាំម្រេច និងកៅស៊ូ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៍បានស្នើរសុំ លោកឯកឯគ្គរាជទូតចក្រភពអង់គ្លេស សុំអោយអ្នកវិនិយោគទៅអង់គ្លេស មកបណ្តាក់ទុនលើវិស័យនេះ ដើម្បីអោយខេត្តកូនពៅមួយនេះ កាន់តែមានសក្តានុពល ដើម្បីអោយខេត្តមានការអភិវឌ្ឍន៍ ខ្លាំងបន្ថែមទៀត ។ ជាមួយគ្នានោះ លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស ក៍បានទទួលយល់ព្រមយកសំណើរនេះ ទៅពិចារណាផងដែរ ។ សូមបញ្ជាក់ថា៖ លោក បៀល ឡងហឺស៍ (Bil Longhurst) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា អញ្ជើញមកទស្សនៈកិច្ចនាថ្ងៃនេះ ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីខេត្តកូនពៅមួយនេះ ពិសេសពិភាក្សាលើការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត ក្នុងខេត្តត្បូងឃ្មុំ ដែលមានបំណងចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តត្បូងឃ្មុំ ( ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ )

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ