logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តស្វាយរៀង ចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) នៅថ្នាក់ស្រុក ឆ្នាំ២០១៨
5
15-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅខេត្តស្វាយរៀង បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) នៅថ្នាក់ស្រុក ឆ្នាំ២០១៨ ដោយនៅស្រុករមាសហែក ប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង និងនៅស្រុកស្វាយទាប ប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្ដម សុខ រស់ អភិបាលរងខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នាយកទីចាត់ការ និងក្រុមការងារកសាងផែនការខេត្ត ក្រុមប្រឹក្សាស្រុក អង្គការសង្គម ស៊ីវិល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

​    សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ស្រុកនេះ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោល បំណង ដើម្បីធ្វើឲ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើងនៅថ្នាក់ស្រុក មានភាពស៊ីសង្វាក់ប្រទាក់ក្រឡា គ្នាទៅ នឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការ មិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃ ការអភិវឌ្ឍមូលដ្ឋានប្រកប ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។សិក្ខាសាលានេះ ក៏មានការចុះកិច្ចសន្យាគាំទ្រគម្រោងរវាងមន្ទីរជំនាញ និងអង្គការនានា ជាមួយនិងអង្គភាពអនុវត្តនៅថ្នាក់ ស្រុកផងដែរ ៕អេមមី

ប្រភព៖​ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ