logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្វាយរៀង ពិភាក្សាការងារជាមួយ មេបញ្ជាការរងយោធាខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាត
4
15-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសាលាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបលោកវរសេនីយ៍ឯក ជីញ វ៉ាន់សា (Trịnh Văn Xa) មេបញ្ជាការរងយោធាខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាពីសំណើរបស់ខេត្តឡុងអាន ស្នើសុំកែលម្អស្តូបរូប សំណាកអតីតយុទ្ធជន ង្វៀន វ៉ាន់ង៉ូ នៅសួនពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ។ ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀង តំណាងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ រួមនិងប្រតិភូខេត្តឡុងអានផងដែរ ៕អែមមី

ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ