នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្រុងស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ ក្រុមប្រឹក្សាខេត្តស្វាយរៀង លើកទី៥ អាណត្តិទី២ ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សា ខេត្ត និងឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងការចូលរួមពីសំណាក់ សមាជិកាក្រុមប្រឹក្សា ខេត្ត ប្រធានមន្ទីរ-អង្គភាពនានា អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់ ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ១.ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ២.ការផ្ដល់សេវាសាធារណៈ ៣.ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូលដ្ឋាន បរិស្ថាន អនាម័យ បទល្មើសនេសាទ ជនអន្តោប្រវេសន៍ និងទំនាស់ដីធ្លី ៕ អែមមី
ប្រភពៈរដ្ឋបាលខេត្តស្វាយរៀង