នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកោះកុង។ ដោយផ្ដោតសំខាន់ទៅលើរបៀបវារៈ៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍របស់គណៈអភិបាល អំពីស្ថានភាពនៃការទទួលបន្តអនុវត្តការងារ នៃរដ្ឋបាលខេត្តកោះកុង គិតចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី៥៣ រហូតដល់កិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៣-របាយការណ៍លទ្ធផលការងារ ប្រចាំខែតុលា ឆ្នាំ២០១៨ របស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៨ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង
៦-ពិនិត្យ និងអនុម័តលើសំណុំឯកសារនានាពាក់ព័ន្ធនឹងការរៀបចំដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី២ ឆ្នាំ២០១៨ នៅតាមបណ្ដាក្រុង ស្រុក
៧-បញ្ហាផ្សេងៗ៕សិដ្ឋ
ប្រភព៖ រដ្ឋបាលខេត្តកោះកុង