logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះពិនិត្យ និងដោះស្រាយកង្វះទឹកប្រើប្រាស់ នៅសាលារៀនចំនួន ២កន្លែង នៅស្រុកបាធាយ និងណែនាំដល់សិស្សានុសិស្សឱ្យ ចេះថែទាំសុខភាពក្នុងរដូវក្តៅនេះ
27
06-May-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ខេត្តកំពង់ចាម) ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់ នៅសាលាចំនួន ២កន្លែង ស្ថិតក្នុងឃុំសណ្ដែក និងឃុំត្រប់ ក្នុងស្រុកបាធាយនឹងធ្វើការណែនាំដល់សិស្សានុសិស្ស ឲ្យចេះថែទាំសុខភាព ក្នុងស្ថានភាពអាកាសធាតុឡើងកម្ដៅខ្លាំងនេះ។ 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរ មូលដ្ឋានអំពី ការខ្វះទឹកប្រើប្រាស់ នៃសាលាបឋមសិក្សាចំនួនពីរ ស្ថិតក្នុងឃុំត្រប់ នឹងឃុំសណ្ដែក ក្នុងស្រុកបាធាយ ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហានេះជូនដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សនៃសាលារៀនទាំងពីរនោះ បានទឹកប្រើប្រាស់ឡើងវិញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានធ្វើការជួសជុលអាងស្តុកទឹក របស់សាលា ដើម្បីឲ្យមានទឹកប្រើប្រាស់ដូចដើមវិញ និងពិនិត្យលទ្ធភាព ដើម្បីបុកអណ្ដូងស្នប់បន្ថែមទៀតផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងទៀតថា ក្នុងស្ថានភាពអាកាសធាតុកើនកម្ដៅខ្លាំង ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រៅពីបានអប់រំណែនាំដល់សិស្សានុសិស្សដោយផ្ទាល់ ក៏បានធ្វើការណែនាំដល់លោកគ្រូ អ្នកគ្រូ សូមឱ្យបង្កើនការយកចិត្តទុកដាក់ ថែទាំដល់សុខភាពសិស្សផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ក្នុងការចុះពិនិត្យ និងដោះស្រាយកង្វះទឹកប្រើប្រាស់នេះ រដ្ឋបាលខេត្តបានជំរុញដល់សេវាករ ផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំទំនប់ ស្រុកបាធាយ បុកអណ្ដូងស្នប់មួយទៀត ដែលមានកម្លាំងទឹកចេញខ្លាំង ដើម្បីឲ្បប្រជាពលរដ្ឋ ប្រមាណជា ជាង ៤,០០០ គ្រួសារ មានទឹកប្រើប្រាស់គ្រប់គ្រាន់ ពីដើមទី ដល់ចុងទី ។

សូមបញ្ជាក់ផងដែរថា នៅក្នុងការចុះពិនិត្យ និងដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់នេះ អាជ្ញាធរខេត្តកំពង់ចាម បានធ្វើការចែកទឹកស្អាត ដល់សិស្សានុសិស្ស នៃសាលារៀនទាំងពីរ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដឹកទឹកបាញ់ស្រោចដំបូលសាលារៀន  និងបញ្ចូលទៅអាងស្តុក សម្រាប់ឱ្យសាលារៀន បានប្រើប្រាស់ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ