logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភលើកទឹកចិត្តជំរុញប្អូនៗ ក្មួយៗ មកពីគ្រួសារក្រីក្រ និងហានិភ័យ ចំនួន ២៧៧នាក់ កំពុងសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ត្រូវតែខិតខំរៀនសូត្រ គឺរៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ
2
22-March-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ត្បូងឃ្មុំ) ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តដល់សិស្សានុសិស្សជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាល ក្រុង-ស្រុក និងក្រុមការងារ សាខាកាកបាទក្រហមខេត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

លោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធរូបវ័ន្ត របស់មជ្ឈមណ្ឌល ដែលស្ថិតក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំក្រសួងការងារ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្ត ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ត្រូវបានការកសាងឡើងជាបន្តបន្ទាប់ ។ 

លោក បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ សរុបចំនួន ២៧៧នាក់ ស្រី ១១៤នាក់ (សិស្សមានប័ណ្ណសមធម៌ និងងាយរង ហានិភ័យ ចំនួន ១០៨នាក់ ស្រី ៥១នាក់)។ដោយឡែក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ មជ្ឈមណ្ឌលនឹងត្រៀមបើកវគ្គប ណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ជំហានទី២ សរុបចំនួន ២៥០នាក់ លើមុខជំនាញ ដែលទីផ្សារការងារមានតម្រូវការខ្ពស់។ វគ្គបណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស មានសរុបចំនួន ២៨នាក់ ស្រី ៨នាក់ លើមុខជំនាញវិស្វកម្មអគ្គិសនី និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើការកៀរគរយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ ឱ្យបានចូលសិក្សានៅមជ្ឈមណ្ឌល តាមបណ្តា រាជធានី/ខេត្ត ក្នុងគោលបំណង ដើម្បីផ្តល់នូវឱកាសស្មើគ្នាជូនដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌/បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយមានឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តថា ការបណ្តុះបណ្តាលចំណេះជំនាញ និងបច្ចេកទេស ប្រកបដោយគុណភាព គឺផ្តល់សារសំខាន់ណាស់ដល់សង្គមជាតិ និងជួយស្រោចស្រង់ និងលើកកម្ពស់ជីវភាពពលរដ្ឋ ក្នុងគោលដៅនាពេលអនាគត។ 

ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ ប្អូនៗ ក្មួយៗ ដែលបាននឹងកំពុងសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ត្រូវតែខិតខំរៀនសូត្រ គឺរៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ប្អូនៗ ជាសិក្ខាកាមទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឱ្យមានអសន្តិសុខដល់សង្គម និងធ្វើឱ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំង បណ្តាលឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។ ហើយបញ្ហាគ្រឿងញៀននេះ ជារឿងរបស់យើងទាំងអស់គ្នា ដែលត្រូវខិតខំនាំគ្នាលប់បំបាត់ ឱ្យអស់ពីសង្គមជាតិរបស់យើង។ 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាននាំយកអំណោយរបស់កាកបាទក្រហមខេត្តត្បូងឃ្មុំ មកប្រគល់ជូនដល់ ប្អូនៗ ក្មួយៗ ជាសិក្ខាកាម ដែលកំពុងសិក្សានៅទីនោះ សរុបចំនួន ២៧៧នាក់ ស្រី ១១៤ នាក់  ទទួលអង្ករ ២៥គីឡូ ,មី ១កេស ,ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកា ៥ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភ ដល់ លោកគ្រូ អ្នកគ្រូ នៅថវិកា ម្នាក់ៗ ១០ម៉ឺនរៀលផងដែរ ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជួយឧបត្ថម្ភ ការសាងសង់បន្ទប់ទឹកបន្ថែម និងប្រក់ដំបូលបង្ហើយអគាអាហារដ្ឋាន នៅក្នុងបរិវេណមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បន្ថែមទៀតផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ