logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីរិះរកវិធានការសង្គ្រោះស្រូវដែលកំពុងរងគ្រោះរាំងស្ងួតនៅតាមូលរដ្ឋាន
30
11-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ក្នុងស្រុកចំនួន ៥ ដែលមានឃុំ៣៨ឃុំ កំពុងជួបគ្រោះរាំងស្ងួត ដែលមានផ្ទៃដីប្រមាណជាង ១៥.៣១១ ហិតា ក្នុងនោះផ្ទៃដីស្រូវវស្សាចំនួន ១៤.២៣៧ហិតា ស្រូវប្រាំង ១.០៧៤ហិតា។  ក្រោយពីបានពិនិត្យស្ថានភាពគ្រោះរាំងស្ងួតនៅតាមមូលដ្ឋានរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំរិះរកវិធានការជាបន្ទាន់ដើម្បីជួយស្តារឡើងវិញក្នុងការសង្គ្រោះស្រូវដែលរងគ្រោះរាំងស្ងួតនៅតាមូលរដ្ឋាន។ កិច្ចប្រជុំនេះបានធ្វើឡើងនៅ ថ្ងៃអាទិត្យ ៤ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រសាសន៍សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានអោយមន្រ្តីជំនាញត្រូវត្រូវរិះរកវិធានការជាបន្ទាន់ ដោយត្រូវយកចិត្តទុកដាក់ពីកន្លែងរាំងស្ងួតដែលគ្មានប្រភពទឹក និងកន្លែងរាំងស្ងួតដែលមានប្រភពទឹកដើម្បីស្វែងរកវិធានការជួយសង្រ្គោះដល់ស្រូវរាំងស្ងួត។
     តាមរបាយការណ៍របស់លោក អុំ វិបុល ប្រធានមន្ទីរធនធានទឹក ប្រធានមន្ទីរឧតុនិយម ខេត្តកំពង់ចាម បានរាយការណ៍ថាការបូមទឹកជួយសង្រ្គោះស្រូវរាំងស្ងួតមានចំនួន ៦៣៤៤ហិតា។ ដោយឡែកផ្ទៃដីដែលរងគ្រោះមានទំហំជាងគេគឺនៅស្រុកព្រៃឈរដែលរងគ្រោះចំនួន ៥.០៤៩ហិតា និងមានឃុំចំនួន ៥ដែលមិនមានប្រភពទឹក ចំនួន ១.៥៧១ហិតា ផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានលើកឡើងថា ការបូមទឹកជួយសង្រ្គោះស្រូវរាំងស្ងួតនាពេលនេះគឺជារឿងចាំបាច់បំផុតដើម្បីជួយដល់ប្រជាជនជាបន្ទាន់ដោយមិនអាចបង្អែរបង្អង់បានឡើយព្រោះពួកគាត់កំពុងតែត្រូវការជំនួយជាបន្ទាន់ពីសំណាក់អាជ្ញាធរនៅតាមូលរដ្ឋាន។ជាពិសេសត្រូវប្រើប្រាស់ វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប និងសកម្មភាពសរុប ក្នុងការជួយរៀបចំ ក៏ដូចជាមានលទ្ធភាពក្នុងការជួយសង្គ្រោះស្រូវរាំងស្ងួតរបស់ប្រជាកសិករយើង។ 
ក្រោយពីកិច្ចប្រជុំចប់ឯកឧត្តម ក៏បានដឹកនាំមន្រ្តីជំនាញទៅពិនិត្យបន្តទៀតនៅតាមមូលដ្ឋានដែលកំពុងរងគ្រោះដោយគ្មានប្រភពទឹក និងមានប្រភពទឹកផងដែរ៕ សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ