logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យដីសម្បទាននៅភូមិតាសួស  ស្រុក​រមាសហែក
28
08-December-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង​ឯកឧត្ដម​អភិបាលខេត្ត បានអញ្ចើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យដីសម្បទាននៅភូមិតាសួស  ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។ នៅក្នុងការចុះត្រួតពិនិត្យដីនេះផងដែរ  ក៏មានកា​រ​អញ្ចើញចូលរួមពី:លោក ម៉ិញ ស៊ីចាយប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោ​ដី  ខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោក ហម  ហឿន  អភិបាលរងស្រុករមាសហែក លោកស្រី មេឃុំតាសួស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ  និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងការចុះត្រួតពិនិត្យដីសម្បទាននៅភូមិតាសួស ឃុំត្រស់ ឯកឧត្តម ម៉ែន អេងបានមានប្រសាសន៍​ថារាល់ការសំណើដោះស្រាយដីធ្លីរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ គឺ ថ្នាក់ស្រុក  ថ្នាក់ខេត្ត តែងតែចុះ​ត្រួតពិនិត្យ  និង ព្យាយាមរកដំណោះស្រាយដោះជូនបងប្អូនទោះក្នុងកាល:ទេស:ណាក៏ដោយ។  គ្រប់សំណើរទាំងអស់ ជាពិសេសដែលពាក់ព័ន្ធនឹងដីធ្លី  សូមពុកម៉ែបងប្អូន  កុំធ្វើការរំលងថ្នាក់ឃុំ  ថ្នាក់​ស្រុកព្រោះថ្នាក់ឃុំ  ថ្នាក់ស្រុកនេះហើយគឺជា អ្នកដែលរស់នៅជាប់ជាមួយពុកម៉ែបងប្អូនទាំងភាព​ស្រណុ​កសុខស្រួលទាំងភាពលំបាក  គឺគាត់តែងតែចូលរួមយ៉ាងសកម្មជានិច្ចជាមួយបងប្អូន។

ឯកឧត្តម ក៏បានបន្ថែមទៀតថា ចំពោះឯកឧត្តមអភិបាលខេត្ត លោកបានយកចិត្តទុកដាក់ចំ​ពោះរឿងនេះ​ណាស់  គឺបានដាក់ជាវិធានការជូនបងប្អូនដែលបានដាក់សំណើរឱ្យបានទាន់ពេលវេលា។

ជាលទ្ធផល  ក្នុងការចុះត្រួតពិនិត្យដីសម្បទាននៅភូមិតាសួសនេះ  ថ្នាក់ឃុំ  ថ្នាក់ស្រុក  ថ្នាក់ខេត្ត  នឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីដោះជូនបងប្អូនទោះជាលទ្ធផលចេញមកយ៉ា​ងណាក៏ដោយ  ក៏ក្រុមការងារខិតខំប្រឹងប្រែងដើម្បីបងប្អូនប្រជាពលរដ្ឋ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ