logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ​គោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយ​ការណ៍ ស្តីពីវឌ្ឍនភាព ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
2
05-December-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់ របាយការណ៍ ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។  

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំ និងដាក់ចេញ​នូវវិធា​ន​ការ​​មួយចំនួនដូចជា ការផ្សព្វផ្សាយ អប់រំ អនុវត្តច្បាប់ក្នុងរយៈពេលកន្លងមក សម្រាប់ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿងញៀនខុសច្បាប់ ទន្ទឹមនេះយើងមានវិធានការបង្ក្រាបទៅលើអ្នកជួញដូរ និងមានវិធានការអប់រំ ដល់​អ្នកប្រើប្រាស់មាន ដូចជានៅតាមសាលារៀន និងសហគមន៍ ក្នុងនោះឯកឧត្តមបានណែនាំដល់​មន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា បន្តការខិតខំអប់រំ ផ្សព្វផ្សាយឱ្យទូលំទូលាយបន្ថែមទៀត អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាល ការធ្វើវេទិកាសាធារណៈ និងវិ​ធានការមួយចំនួនផ្សេងទៀត។

ឯកឧត្តមបានលើកឡើងនូវវិធានការចំនួន ២ ទី១.ការធ្វើរដ្ឋបាលចំហរនៅក្នុងមូលដ្ឋាន និងការទ​ទួលបា​នព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីប្រមូលផ្តុំជនសង្ស័យនៅក្នុងតំបន់នោះ​យ​កមកធ្វើ​​តេស្តិ៍រកសារធាតុញឿន សម្រាប់ខេត្តព្រះសីហនុ ជាវិធានការសាកល្បងមួយ ដូច្នេះគណៈ​បញ្ជា​ការ​ឯកភាពក្រុង ស្រុក ធ្វើការត្រួតពិនិត្យបើរកឃើញអ្នកមានសារធាតុញៀន មន្ត្រីនគរបាលរបស់​ត្រូវធ្វើរបាយការណ៍ជូនទៅព្រះរាជអាជ្ញា ដើម្បីចេញដីការឱ្យទៅបន្សាបគ្រឿ​ងញៀននៅមជ្ឈមណ្ឌ​ល​បន្សាបគ្រឿងញៀនកែវផុស ស្រុកស្ទឹងហាវ យើងបានរកឃើញអ្នកមានសារធាតុញៀនចំនួន ​១១៥នាក់រួចហើយ។

 ទី២.មានការត្រួតពិនិត្យអ្នកបើកបរ ដោយធ្វើតេស្តិ៍រកសាធាតុញៀនលើអ្នកបើកបរ ប្រសិនរក​ឃើញយើ​ងអនុវត្តវិធានការដូចគ្នា ហើយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺសំដៅអប់រំ ការធ្វើរដ្ឋបាល និងការអនុវត្តច្បាប់ កាលពីមុនយើងអនុវត្តសំដៅលើអ្នកជួញដូរ ចំណែកអ្នកប្រើប្រាស់នៅដដែល ពេលនេះ​​យើងប្រមូលទាំងអ្នកញៀនយកទៅបន្សាប និងចាត់វិធានការចំពោះអ្នកជួញដូរ ដើម្បីយកមក​ផ្តន្ទាទោ​សតាមផ្លូវច្បាប់ ដូច្នេះយើងត្រូវពង្រីកការស្រាវជ្រាវបន្ថែមថាតើពួ​កគាត់ទៅទិញសារធាតុ​ញៀន​ពីប្រភ​ពណា ដើម្បីស្វែងរកប្រភពអ្នកជួញដូរ ទន្ទឹមនឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងកា​រពិ​និត្យ​អ្នកបើ​ក​បរមានជាតិស្រវឹង យើងបានរកឃើញនូវសារធាតុញៀនឈានទៅ​ធ្វើ​កា​រ​បង្ក្រាបបានទ្រង់ទ្រាយ​ធំ​នាពេលថ្មីៗកន្លងមកនេះផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អា​ជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា រាជរដ្ឋាភិបាលមានឆន្ទះមុ​តស្រួចក្នុងការងារអា​ទិ​​ភាពចំ​នួន ៥ ទី១.ការកាត់បន្ថយគ្រឿងញៀននៅក្នុងសហគមន៍ ដើម្បីភាពសុខសាន្តគ្មានបងតូចបងធំ និ​ងគ្មា​នគ្រឿងញៀន ត្រូវខិតខំរួមគ្នាក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត រាជរដ្ឋាភិបាល​អាណត្តិទី​៧នេះដោយមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អង្គភាព ក្នុងការរួមគ្នាអនុវត្តតួនាទី ភារកិច្ចរប​ស់ខ្លួ​នកាន់តែល្អបន្ថែមទៀត។

ឯកឧត្តមមានប្រសាសន៍បន្តថា ពាក់ព័ន្ធនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៨ និងទិស​ដៅ​អនុវត្តសម្រាប់ឆ្នាំ២០២៤ ដើម្បីចូលរួមកាត់បន្ថយបញ្ហាគ្រឿងញៀន ព្រោះគ្រឿងញៀន​វាបានកើ​ត​មានលើផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ដូច្នេះគណៈបញ្ជាការឯកភាពខេត្ត បន្តផ្សព្វផ្សា​យតាម​រយៈ​យន្តការកាត់បន្ថយតម្រូវការគ្រឿងញៀន ធ្វើឱ្យសមិទ្ធផល និងស្នាដៃទទួលបានជាបន្តបន្ទាប់ ដើម្បីភា​​ព​កក់ ក្តៅនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ការផ្សព្វផ្សាយអប់រំត្រូវធ្វើឱ្យ​បានផុលផុស​នៅ​តាមក្រុង ស្រុក ឃុំ សង្កាត់ ភូមិរបស់យើង ស្របទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ផ្តោតសំខាន់​ការ​អនុវត្ត​ច្បាប់ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធិផល ព្រមទាំងបានធ្វើការណែនាំ សូមកុំពាក់ព័ន្ធ កុំអន្តរាគមន៍ បំផុសឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍មកសមត្ថកិច្ច រក្សាការសម្ងាត់ ទន្ទឹមនោះវិធានការលើកទឹកចិត្ត ប័ណ្ណសរសើរ និងរង្វាន់ ជារឿងមួយសំខាន់សម្រាប់មន្ត្រីអនុវត្តច្បាប់របស់យើងកាន់តែ​មានប្រសិទ្ធ​ភាពថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ