logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកោះកុងបើកកិច្ចប្រជុំសម្របសម្រួលរវាងប្រជាពលរដ្ឋ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ
45
09-November-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ថ្ងៃព្រហស្បតិ៍ ១ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំសម្របសម្រួលការធ្វើបាតុកម្ម នៅទីស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅឃុំត្រពាំងរូង ស្រុកកោះកុង។

​      លោកអភិបាលរងខេត្ត បានលើកឡើងថាគោលបំណង នៃកិច្ចប្រជុំដើម្បីសម្របសម្រួល រវាងប្រជាពលរដ្ឋ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើករណី អង្គការបានកាប់ដំណាំប្រជាពលរដ្ឋ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា នៅឃុំត្រពាំងរូង ស្រុកកោះកុង​ ដែលជាលទ្ធផលកិច្ចប្រជុំបានឯកភាព : ១-ប្រជាពលរដ្ឋព្រមទទួលយកថវិកា ដើម្បីប៉ះពាល់ផ្លូវចិត្តក្នុងការធ្វើអោយខូចផលដំណាំ,​ ២-អង្គការមិនប្តឹងប្រជាពលរដ្ឋ(បាតុករ) ទៅតុលាការទេ,​ ៣-អង្គការមិនទាមទារ អោយសងការខូចខាត នៅទីស្នាក់ការទេ,​ ៤-ប្រជាពលរដ្ឋមិនត្រូវបង្កបង្កើតផលនៅលើទីតាំងដីទំនាស់នោះទៀតទេ៕គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ