logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាពគម្រោងមូលនីធិក្រុង- ស្រុក ឃុំ-សង្កាត់
4
05-December-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ គណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាព គម្រោងមូល នីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ឆ្នាំ២០២៣ ដើម្បីជំរុញការអភិ វឌ្ឍន៍ នៅមូលដ្ឋាន និងផ្តល់សេវ៉ាសាធារណៈនានា ជូនដល់ ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយប ញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ។

លោកជំទាវបណ្ឌិត បាន ស្រីមុំបានមានប្រសាសន៍លើកឡើងថា៖ ការអនុវត្ត គម្រោង មូលនីធិ ក្រុង/ ស្រុក និងឃុំ/សង្កាត់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងកា រអភិវឌ្ឍន៍ ជាក់ស្តែងនៅមូលដ្ឋានដោយ ផ្ទាល់ ដូច្នេះមន្ត្រី ជំនាញទាំងអស់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិត ខំប្រឹងប្រែងសិក្សាស្វែងយល់ ឲ្យបាន ម្មត់ចត់ ដើម្បីអោយការ ប្រើប្រាស់ថវិកា គម្រោងមូលនីធិនេះ ចំគោលដៅ និងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការលើក កម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ដោយឈរ លើគោលនយោបាយសេដ្ឋកិច្ច ទីផ្សាសេរី និងសមធម៌សង្គម ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត មានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/ សង្កាត់ និងមន្ត្រីពាក់ព័ន្ធត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូន ពលរដ្ឋ ឱ្យបាន ទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ ទាំង ចំណេះ ដឹង និងសមត្ថភាព ក្នុងនាមជាតំណាង សាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ច របស់ ខ្លួន ឆ្លើយ តបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ ថ្នាក់ ដែល បានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ជាពិសេស បានចូល រួមក្នុងការ ថែរក្សា សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យ ខេត្តប៉ៃលិនយើងមានភាពរីកចម្រើនស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ